ទំនុកតម្កើង 128
128
សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1អ្នកណាគោរព
កោតខ្លាចព្រះអម្ចាស់
ហើយដើរតាមមាគ៌ារបស់ព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
2អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ
អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន
3នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម
ទំពាំងបាយជូរដែលមានផ្លែជាច្រើន
ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក
ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។
4អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់
នឹងទទួលព្រះពរបែបនេះ។
5សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន
ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក
អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម
6អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។
សូមឲ្យអ៊ីស្រាអែល
បានប្រកបដោយសេចក្ដីសុខសាន្ត!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 128: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.