ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ! អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នក ដែលព្រះអង្គស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។ កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទានឲ្យ និងជាព្រះពរមកពីព្រះអង្គ។ កូនប្រុសៗដែលកើតមកក្នុងពេល ដែលឪពុកនៅក្មេងនៅឡើយ ប្រៀបបាននឹងព្រួញរបស់អ្នកចម្បាំងដូច្នោះដែរ។ អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត នៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសសោះឡើយ។
អាន ទំនុកតម្កើង 127
ស្ដាប់នូវ ទំនុកតម្កើង 127
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 127:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ