ទំនុកតម្កើង 127:1-5

ទំនុកតម្កើង 127:1-5 គខប

ប្រសិន​បើ​ព្រះ‌អម្ចាស់ មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។ កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។ កូន​ប្រុសៗ​ដែល​កើត​មក​ក្នុង​ពេល ដែល​ឪពុក​នៅ​ក្មេង​នៅ​ឡើយ ប្រៀប​បាន​នឹង​ព្រួញ​របស់​អ្នក​ចម្បាំង​ដូច្នោះ​ដែរ។ អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្ត នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។