ទំនុកតម្កើង 122

122
សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាព​មក​ក្រុង​យេរូ‌សាឡឹម
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់
នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា:
ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!។
2ក្រុង​យេរូ‌សាឡឹម​អើយ
យើង​នាំ​គ្នា​ឈាន​ជើង​ចូល​មក​ដល់​មាត់​ទ្វារ
របស់​អ្នក​ហើយ!
3យេរូ‌សាឡឹម​អើយ
អ្នក​ជា​ក្រុង​មួយ​ដែល​សង់​ឡើង​យ៉ាង​រឹង‌មាំ
និង​មាន​កំពែង​ដ៏​ល្អ​ប្រណីត​ព័ទ្ធ​ជុំ‌វិញ។
4កុល‌សម្ព័ន្ធ​នានា​របស់​ព្រះ‌អម្ចាស់
នាំ​គ្នា​ឡើង​មក​ទី​នេះ
ដើម្បី​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
តាម​ច្បាប់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។
5នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះ‌រាជ‌វង្ស
របស់​ស្ដេច​ដាវីឌ
ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌​ដែរ។
6ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាព
មក​ក្រុង​យេរូ‌សាឡឹម
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ
អាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!
7សូម​ឲ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុង
បាន​ប្រកប​ដោយ​សេចក្ដី​សុខ
សូម​ឲ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុង
បាន​សុខ​ក្សេម‌ក្សាន្ត។
8ដោយ​យល់​ដល់​បងប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ
ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម
បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!
9ដោយ​យល់​ដល់​ព្រះ‌ដំណាក់
របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 122: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល