ទំនុកតម្កើង 123
123
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1ឱព្រះអម្ចាស់ដែលគង់នៅ
ស្ថានបរមសុខអើយ
ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។
2យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើង
ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោស
ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន
និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី
របស់ខ្លួនយ៉ាងនោះដែរ។
3ឱព្រះអម្ចាស់អើយ
សូមប្រណីសន្ដោសយើងខ្ញុំ
សូមប្រណីសន្ដោសយើងខ្ញុំផង
ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។
4យើងខ្ញុំពុំអាចទ្រាំទ្រ
នឹងការមើលងាយពីសំណាក់មនុស្សព្រហើន
ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់
បានទៀតឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 123: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.