ទំនុកតម្កើង 121

121
តើ​មាន​នរណា​ជួយ​ខ្ញុំ​ឬ​ទេ?
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
1ខ្ញុំ​ងើប​មុខ​ឡើង
សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ
តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?
2គឺ​មាន​តែ​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
និង​ផែនដី​ប៉ុណ្ណោះ
ដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។
3ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ជើង
របស់​អ្នក​ជំពប់​ដួល
ព្រះអង្គ​នឹង​ថែ‌រក្សា​ការពារ​អ្នក
ដោយ​ឥត​ធ្វេស‌ប្រហែស
4ព្រះអង្គ​ដែល​ថែ‌រក្សា​ការពារ​ជន‌ជាតិ​អ៊ីស្រា‌អែល
ទ្រង់​នឹង​មិន​ងោក‌ងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។
5 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​អ្នក
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។
6នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ
ហើយ​នៅ​ពេល​យប់
ព្រះ‌ច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។
7 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​ជីវិត​អ្នក
កុំ​ឲ្យ​ការ​អាក្រក់​ណា​មួយ
កើត​មាន​ដល់​អ្នក​ឡើយ។
8 ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើរ
រហូត​ដល់​ពេល​ត្រឡប់​មក​វិញ
ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 121: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ