ទំនុកតម្កើង 120
120
ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1នៅពេលមានអាសន្ន
ខ្ញុំស្រែកអង្វរព្រះអម្ចាស់
ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។
2ឱព្រះអម្ចាស់អើយ
សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស
ដែលពោលពាក្យកុហក និងបោកបញ្ឆោត!
3អ្នកនិយាយបោកបញ្ឆោតដូច្នេះ
តើបានទទួលអ្វីខ្លះ?
4គឺមានតែទទួលព្រួញរបស់អ្នកចម្បាំង
និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ!
5ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ
វេទនាណាស់!
6ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត
សន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។
7ពេលខ្ញុំនិយាយពីសន្តិភាព
ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 120: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.