មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោ នៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជម្នះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប ដោយឫទ្ធានុភាព! ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប ដោយឫទ្ធានុភាព។ ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ ហើយខ្ញុំនឹងរៀបរាប់អំពី ស្នាព្រះហស្ដរបស់ព្រះអម្ចាស់។ មែនហើយ ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែព្រះអង្គមិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។ ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិត ឲ្យខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។ នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ! ព្រះអម្ចាស់អើយ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! សូមលើកតម្កើងព្រះអង្គដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិត តែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់! ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
អាន ទំនុកតម្កើង 118
ស្ដាប់នូវ ទំនុកតម្កើង 118
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 118:15-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ