ទំនុកតម្កើង 116:4-9

ទំនុកតម្កើង 116:4-9 គខប

ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​មេត្តា។ ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាប ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ បាន​សុខ‌សាន្ត។ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ព្រះអង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ ហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។ ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពិភព​មនុស្ស​លោក​នេះ។