ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយពេញចិត្តនឹងគោរពតាម ព្រះបញ្ជារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ នៅក្នុងផ្ទះរបស់អ្នកនោះ នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។ ក្នុងទីងងឹត មានពន្លឺលេចឡើង បំភ្លឺមនុស្សទៀងត្រង់ ដែលមានចិត្តប្រណីសន្ដោស អាណិតមេត្តា និងសុចរិត។ អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។ មនុស្សល្អនឹងបានសុខជានិច្ច គេនឹងរំឭកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។ គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអម្ចាស់ទាំងស្រុង។ គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់ រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។ គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចម្រើនកម្លាំងកាន់តែរុងរឿងឡើងៗ។ ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។
អាន ទំនុកតម្កើង 112
ស្ដាប់នូវ ទំនុកតម្កើង 112
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 112:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ