ទំនុកតម្កើង 103:1-13

ទំនុកតម្កើង 103:1-13 គខប

ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត! ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះអង្គ បាន​ធ្វើ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​នោះ​ឡើយ! ព្រះអង្គ​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រះអង្គ​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង ព្រះអង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ព្រះអង្គ​តែង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភមង្គល ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។ ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិត ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។ ព្រះអង្គ​បង្ហាញ​ឲ្យ​លោក​ម៉ូសេ ស្គាល់​គម្រោង‌ការ​របស់​ព្រះអង្គ ព្រះអង្គ​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល ស្គាល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី‌សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា។ ព្រះអង្គ​មិន​បន្ទោស​ជានិច្ច​ជា​កាល​ទេ ហើយ​ព្រះអង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។ ព្រះអង្គ​មិន​ដាក់​ទោស​យើង ឲ្យ​សម​នឹង​អំពើ​បាប ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោស សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។ ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះអង្គ​ក៏​ដក​កំហុស​របស់​យើង ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​យ៉ាង​នោះ​ដែរ