ទំនុកតម្កើង 1:1-3

ទំនុកតម្កើង 1:1-3 គខប

មាន​សុភមង្គល​ហើយ អ្នក​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​ពាល មិន​ឈរ​ក្នុង​មាគ៌ា​របស់​មនុស្ស​បាប ហើយ​ក៏​មិន​អង្គុយ​រួម​ជា​មួយ ពួក​អ្នក​ចំអក​ឡកឡឺយ ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់ ព្រះ‌អម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ* របស់​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ។ អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង‌ចម្រើន​ទាំង​អស់។