នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពក*មកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើង ស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។ ពពកស្ថិតនៅលើព្រះពន្លាដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។ ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។ ជនជាតិអ៊ីស្រាអែលចេញដំណើរតាមបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអង្គដែរ។ ពពកស្ថិតនៅលើព្រះពន្លាអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។ ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។ ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំ តាមបញ្ជារបស់ព្រះអម្ចាស់។ ជួនកាល ពពកស្ថិតនៅលើព្រះពន្លាពីល្ងាចដល់ព្រឹក ហើយពេលព្រលឹម ពពកអណ្ដែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រាអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្ដែតឡើង ទើបពួកគេចេញដំណើរ។ ពួកគេនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអម្ចាស់ ហើយក៏ចេញដំណើរតាមបញ្ជារបស់ព្រះអង្គដែរ។ ពួកគេគោរពបម្រើព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោកម៉ូសេ។
អាន ជនគណនា 9
ស្ដាប់នូវ ជនគណនា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 9:15-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ