ពេលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងវាលរហោស្ថាន គេបានឃើញបុរសម្នាក់ដើររើសអុស នៅថ្ងៃសប្ប័ទ*។ អស់អ្នកដែលឃើញបុរសនោះរកអុស បាននាំគាត់យកទៅជូនលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍ទាំងមូល។ គេបានឃុំគាត់ទុក ដ្បិតគេពុំទាន់ដឹងថាត្រូវប្រព្រឹត្តដូចម្ដេចចំពោះគាត់។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មនុស្សនេះត្រូវទទួលទោសដល់ស្លាប់ គឺឲ្យសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់គាត់ នៅខាងក្រៅជំរំ»។ សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
អាន ជនគណនា 15
ស្ដាប់នូវ ជនគណនា 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 15:32-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ