ជនគណនា 14:6-9

ជនគណនា 14:6-9 គខប

ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ពោល​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​មួយ​ដ៏​ល្អ​បំផុត។ ប្រសិន​បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​យើង ព្រះអង្គ​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នោះ​មក​ឲ្យ​ពួក​យើង​ជា​ពុំ‌ខាន។ សូម​បងប្អូន​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការពារ​ពួក​គេ​បាន​ទេ។ ព្រះ‌អម្ចាស់​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។