រទេះចម្បាំងបោះពួយទៅមុខឆ្លងកាត់ផ្លូវ ឆ្លងកាត់ទីលានក្រុង មើលទៅប្រៀបដូចជាភ្លើងចន្លុះ ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។ ស្ដេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន ប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។ សត្រូវសម្រុកចូលទៅរកកំពែងក្រុង ហើយដំឡើងគ្រឿងការពារខ្លួន។ ទ្វារក្រុងដែលបែរមុខទៅរកទន្លេ ត្រូវរបើក វាំងស្ដេចត្រូវខ្មាំងដណ្ដើមយកបាន។ ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ ហើយនាំយកទៅ។ ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ ដូចព្រាប ទាំងគក់ទ្រូងទៀតផង។ ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ ទោះបីមានគេហៅឲ្យឈប់ ក៏គ្មាននរណាបែរក្រោយដែរ។ ចូររឹបអូសយកប្រាក់! ចូររឹបអូសយកមាស! ដ្បិតទ្រព្យសម្បត្តិរបស់ក្រុងនេះ មានច្រើនឥតគណនា គឺគ្រឿងបរិក្ខារដ៏មានតម្លៃគ្រប់យ៉ាង។ ចូរសម្លាប់រង្គាល ចូរកម្ទេច ចូរបំផ្លាញឲ្យអស់ទៅ! អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់ ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។ តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍ ក្លាយទៅជាយ៉ាងណាហើយ? ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល សិង្ហស្ទាវរស់នៅ។ ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។ សិង្ហឈ្មោលចាប់រំពា និងហែកសាច់ យកមកឲ្យសិង្ហញី និងកូនសិង្ហស៊ី វាពាំសាកសពសត្វមកដាក់ពេញរូងរបស់វា។
អាន ណាហ៊ូម 2
ស្ដាប់នូវ ណាហ៊ូម 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ណាហ៊ូម 2:4-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ