ណាហ៊ូម 1:3-7

ណាហ៊ូម 1:3-7 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម ព្រះ‌បាទា​របស់​ព្រះអង្គ។ ព្រះអង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ព្រះអង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ ។ ភ្នំ​ធំៗ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។ ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី កក្រើក​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​ព្រះអង្គ​ខ្ញាល់ តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ព្រះអង្គ​បាន? ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កម្ទេច​ផ្ទាំង​ថ្ម។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះអង្គ​ជា​ជម្រក​នៅ​គ្រា​មាន​អាសន្ន ព្រះអង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ណាហ៊ូម 1:3-7