ម៉ាកុស 11:20-23

ម៉ាកុស 11:20-23 គខប

ព្រឹក​ឡើង ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពួក​សិស្ស​ឃើញ​ដើម​ឧទុម្ពរ*​ក្រៀម​ស្វិត​រហូត​ដល់​ឫស។ លោក​ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! សូម​មើល! ដើម​ឧទុម្ពរ​ដែល​ព្រះ‌គ្រូ​បាន​ដាក់​បណ្ដា‌សា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់​ចុះ!។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​គេ​មែន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 11:20-23