ម៉ាកុស 11:20-23

ម៉ាកុស 11:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រឹក​ឡើង ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពួក​សិស្ស​ឃើញ​ដើម​ឧទុម្ពរ*​ក្រៀម​ស្វិត​រហូត​ដល់​ឫស។ លោក​ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! សូម​មើល! ដើម​ឧទុម្ពរ​ដែល​ព្រះ‌គ្រូ​បាន​ដាក់​បណ្ដា‌សា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់​ចុះ!។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​គេ​មែន។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ព្រឹក​ឡើង ពេល​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត រហូត​ដល់​ឫស។ ពេល​នោះ ពេត្រុស​នឹក​ឃើញ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី មើល៍! ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា ក្រៀម​ស្វិត​ទៅ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​មាន​ជំនឿ​ដល់​ព្រះ​ចុះ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!" ហើយ​នៅ​ក្នុង​ចិត្ត​ជឿ​ដោយ​ឥត​សង្ស័យ​ថា អ្វី​ដែល​ខ្លួន​និយាយ​នឹង​បាន​សម្រេច នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​នោះ​មែន។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ព្រឹក​ឡើង កំពុង​ដែល​ដើរ​តាម​ផ្លូវ​ទៅ នោះ​ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ស្វិត​ក្រៀម តាំង​តែ​ពី​ឫស​ឡើង ពេត្រុស​ក៏​នឹក​ឃើញ ហើយ​ទូល​ទ្រង់​ថា លោក​គ្រូ មើល ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា នោះ​ក្រៀម​ស្វិត​ទៅ​ហើយ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​ចុះ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចុះ ដោយ​ឥត​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ‌ជាក់​ថា សេចក្ដី​អ្វី​ដែល​ខ្លួន​ថា នឹង​បាន​កើត​មក​ពិត នោះ​នឹង​បាន​ដូច​ប្រាថ្នា​គ្រប់​ជំពូក​ទាំង​អស់

ចែក​រំលែក
អាន ម៉ាកុស 11