ម៉ាកុស 11:15-18

ម៉ាកុស 11:15-18 គខប

ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មិន​ឲ្យ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទីធ្លា​ព្រះ‌វិហារ*​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​អធិស្ឋាន* តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ »។ កាល​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ប៉ុន្តែ គេ​ខ្លាច​ព្រះអង្គ ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន​ណាស់។