ម៉ាកុស 11:15-18

ម៉ាកុស 11:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មិន​ឲ្យ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទីធ្លា​ព្រះ‌វិហារ*​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​អធិស្ឋាន* តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ »។ កាល​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ប៉ុន្តែ គេ​ខ្លាច​ព្រះអង្គ ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន​ណាស់។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅ​អី​របស់​ពួក​អ្នក​លក់​ព្រាប ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​លី​សែង​អ្វី​ឆ្លង​កាត់​ព្រះ‌វិហារ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖ «តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​ថា "ដំណាក់​របស់​យើង ត្រូវ​ហៅ​ថា​ជា​ដំណាក់ សម្រាប់​អស់​ទាំង​សាសន៍​អធិស្ឋាន ?" ប៉ុន្តែ អ្នក​រាល់​គ្នា​យក​ដំណាក់​នេះ ធ្វើ​ជា​រោង​ចោរ ទៅ​វិញ»។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឮ​ដូច្នេះ គេ​ក៏​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌អង្គ ដ្បិត​គេ​ខ្លាច​ព្រះ‌អង្គ ព្រោះ​បណ្តា​ជន​ទាំង​អស់​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម កាល​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ក៏​តាំង​ដេញ​ពួក​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដែល​ដូរ​ប្រាក់ នឹង​ជើងម៉ា​នៃ​ពួក​អ្នក​លក់​ព្រាប ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​លី‌សែង​អ្វី​ដើរ​កាត់​ព្រះ‌វិហារ​ឡើយ ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរ​វិញ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​ក៏​ឮ ហើយ​គេ​រក​ឱកាស​ធ្វើ​យ៉ាង​ណា​នឹង​បំផ្លាញ​ទ្រង់​ចេញ ដ្បិត​គេ​ខ្លាច​ទ្រង់ ដោយ​ព្រោះ​បណ្តា​មនុស្ស​ទាំង​អស់​គ្នា មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ចំពោះ​សេចក្ដី​ដែល​ទ្រង់​បង្រៀន

ចែក​រំលែក
អាន ម៉ាកុស 11