ម៉ាកុស 1:9-13

ម៉ាកុស 1:9-13 គខប

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។ ពេល​ព្រះអង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះអង្គ​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ ហើយ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។ រំពេច​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។ ព្រះអង្គ​គង់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ត្រូវ​មារ*​សាតាំង​ល្បួង។ ព្រះអង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា*​បម្រើ​ព្រះអង្គ​ផង។