«នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស ដែលដើរពុំរួច យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល យើងបានធ្វើទោស» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។ រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ អ្នកប្រៀបដូចជាប៉មចាំយាម និងជាបន្ទាយដ៏រឹងមាំ អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។ ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ ហេតុអ្វីបានជាអ្នកឈឺចុកចាប់ ដូចស្ត្រីសម្រាលកូនដូច្នេះ? តើអ្នកគ្មានស្ដេចទេឬ? តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ? ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសម្រាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។ ឥឡូវនេះ ប្រជាជាតិជាច្រើន លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា: “សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។ ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យ របស់ព្រះអម្ចាស់ទេ ហើយក៏ពុំយល់គម្រោងការរបស់ព្រះអង្គដែរ ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ នៅក្នុងលានបោកបែន។ «ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។
អាន មីកា 4
ស្ដាប់នូវ មីកា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 4:6-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ