មីកា 3:1-4

មីកា 3:1-4 គខប

ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុប និង​ពួក​អ្នក​គ្រប់‌គ្រង​លើ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។ ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​ស្អប់​អំពើ​ល្អ ហើយ​ចូល​ចិត្ត​អំពើ​អាក្រក់​ទៅ​វិញ។ អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​ប្រជា‌ជន រហូត​ដល់​បក​ស្បែក​គេ ហើយ​ពន្លះ​សាច់​គេ​រហូត​ដល់​ឆ្អឹង។ អ្នក​រាល់​គ្នា​ស៊ី​សាច់​ប្រជា‌ជន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​បក​ស្បែក​គេ បំបាក់​ឆ្អឹង​គេ ហើយ​កាប់​គេ​ជា​ដុំៗ ដូច​សាច់​នៅ​ក្នុង​ថ្លាង។ អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយ ពេល​នោះ ព្រះអង្គ​គេច​ព្រះ‌ភ័ក្ត្រ​ពី​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។