អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន! បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្ដើមយកស្រែចម្ការនោះ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងកំពុងតែរៀបផែនការដាក់ទោស មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរឱនមុខ ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។ នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងរបស់អ្នក ទៅសើចលេង ហើយចងក្រងបទសម្រាប់ស្មូត្ររៀបរាប់ថា: “ពួកយើងបាត់បង់អ្វីៗទាំងអស់! ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង! បច្ចាមិត្តដេញពួកយើងចេញពីស្រុក រួចយកទឹកដីចែកគ្នា!”»។ ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់ បែងចែកដីគ្នា គ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។ មានអ្នកខ្លះពោលថា: “កុំចេះតែនិយាយព្រោកប្រាជ្ញបែបនេះ! កុំពោលថា ពួកយើងគេចមិនផុតពី ភាពអាម៉ាស់នោះឡើយ! តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ? តើអ្នកស្មានថា ព្រះអម្ចាស់គ្មានខន្តីឬ? ព្រះអង្គមិនប្រព្រឹត្តរបៀបនេះទេ!”។ ខ្ញុំនិយាយតែពាក្យល្អ ចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។ «កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវ នឹងប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែល ត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។ អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជារាស្ត្រយើង ចេញពីផ្ទះដែលនាងស្រឡាញ់។ រីឯកិត្តិយសដែលយើងបានប្រគល់ឲ្យ កូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេ រហូតតទៅដែរ។ ចូរក្រោកឡើង នាំគ្នាដើរចេញទៅ! ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ! អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យ កើតមហន្តរាយយ៉ាងខ្លោចផ្សា។ អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
អាន មីកា 2
ស្ដាប់នូវ មីកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 2:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ