ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ ដំបៅនេះស៊ីរហូតដល់ស្រុកយូដា និងដល់ទ្វារក្រុងយេរូសាឡឹម ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។ កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។ កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រា ឲ្យសោះ។ អ្នកស្រុកសាភៀរអើយ ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ! អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។ អ្នកក្រុងបេត-អេតសែលនាំគ្នាកាន់ទុក្ខ ពួកគេមិនអាចធ្វើជាបង្អែករបស់ អ្នករាល់គ្នាបានទេ។ អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។ អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ! អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន ឲ្យប្រព្រឹត្តអំពើបាប ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែល ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។ ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី ប្រជាជននៅក្រុងម៉ូរ៉ាស៊ីត-កាថ។ ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញ គេនឹងធ្វើឲ្យស្ដេចស្រុកអ៊ីស្រាអែលខកចិត្ត។ អ្នកស្រុកម៉ារីសាអើយ ព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នក មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែល នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។ អ្នកក្រុងយេរូសាឡឹមអើយ ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ ដ៏ជាទីស្រឡាញ់របស់អ្នក ចូរទុកក្បាលឲ្យនៅត្រងោលដូចក្បាលត្មាត ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។
អាន មីកា 1
ស្ដាប់នូវ មីកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 1:9-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ