ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។ ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។ ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។ តើនរណានាំឲ្យកូនចៅ របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត? គឺក្រុងសាម៉ារី! តើនរណានាំឲ្យយូដាគោរព ព្រះក្លែងក្លាយនៅតាមទីខ្ពស់? គឺក្រុងយេរូសាឡឹម!
អាន មីកា 1
ស្ដាប់នូវ មីកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 1:2-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ