ម៉ាថាយ 4:23-25

ម៉ាថាយ 4:23-25 គខប

ព្រះ‌យេស៊ូ​យាង​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះអង្គ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​ជា​ផង។ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ មាន​មហា‌ជន​ជា​ច្រើន​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។