លូកា 4:42-44

លូកា 4:42-44 គខប

លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​ព្រះអង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះអង្គ​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​យាង​ចាក​ចោល​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​ការ​នេះ​ឯង»។ បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ*​តាម​សាលា​ប្រជុំ*​នានា ក្នុង​ស្រុក​កាលី‌ឡេ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 4:42-44