មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។ មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក* ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកម្រិត ដែលមានកំណត់ទុកនោះឡើយ»។ មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។ ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ត*!។ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្ដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ លោកយ៉ូហានប្រកាសដំណឹងល្អ*ដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះស្ដេចបានយកព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជ*ព្រះអង្គ មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះស្ដេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ ស្ដេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។ ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន* ស្រាប់តែផ្ទៃមេឃបើកចំហ ហើយព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់» ។ កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មាន ព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកហេលី លោកហេលីជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកម៉ាតាធាស លោកម៉ាតាធាសជាបុត្រលោកហាម៉ូស លោកហាម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកអែសលី លោកអែសលីជាបុត្រលោកណាកាយ លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាតាធាល លោកម៉ាតាធាលជាបុត្រលោកសេម៉ី លោកសេម៉ីជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាបុត្រលោកសាលធាល លោកសាលធាលជាបុត្រលោកនេរី លោកនេរីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកអ័តឌី លោកអ័តឌីជាបុត្រលោកកូសាម លោកកូសាមជាបុត្រលោកអែលម៉ូដាម លោកអែលម៉ូដាមជាបុត្រលោកអ៊ើរ លោកអ៊ើរជាបុត្រលោកយ៉ូស្វេ លោកយ៉ូស្វេជាបុត្រលោកអេលាស៊ើរ លោកអេលាស៊ើរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកស៊ីម្មាន លោកស៊ីម្មានជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាន លោកយ៉ូណានជាបុត្រលោកអេលាគីម លោកអេលាគីមជាបុត្រលោកមេលាស លោកមេលាសជាបុត្រលោកម៉ៃណាន លោកម៉ៃណានជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ ស្ដេចដាវីឌជាបុត្រលោកអ៊ីសាយ លោកអ៊ីសាយជាបុត្រលោកអូបេដ លោកអូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាលម៉ូន លោកសាលម៉ូនជាបុត្រលោកណាសូន លោកណាសូនជាបុត្រលោកអមីណាដាប់ លោកអមីណាដាប់ជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកថេរ៉ា លោកថេរ៉ាជាបុត្រលោកណាឃរ លោកណាឃរជាបុត្រលោកសេរូក លោកសេរូកជាបុត្រលោករេហ៊ូវ លោករេហ៊ូវជាបុត្រលោកផាលេក លោកផាលេកជាបុត្រលោកហេប៊ើរ លោកហេប៊ើរជាបុត្រលោកសេឡា លោកសេឡាជាបុត្រលោកកៃណាន លោកកៃណានជាបុត្រលោកអើប៉ាកសាដ លោកអើប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក លោកឡាម៉េកជាបុត្រលោកមធូសាឡា លោកមធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េឌ លោកយ៉ារ៉េឌជាបុត្រលោកម៉ាលេលាល លោកម៉ាលេលាលជាបុត្រលោកកៃណាន លោកកៃណានជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។
អាន លូកា 3
ស្ដាប់នូវ លូកា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 3:10-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ