យូដាស 1:9-11

យូដាស 1:9-11 គខប

នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង!» ។ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។ អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កាអ៊ីន។ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង ដូច​លោក​បាឡាម ព្រោះ​តែ​ចង់​បាន​ប្រាក់ ពួក​គេ​ក៏​វិនាស​អន្តរាយ ព្រោះ​តែ​ការ​បះ‌បោរ ដូច​លោក​កូរេ​ដែរ។