យូដាស 1:6-8

យូដាស 1:6-8 គខប

រីឯ​ពួក​ទេវតា* ដែល​ពុំ​បាន​រក្សា​ឋានៈ​របស់​ខ្លួន តែ​បែរ​ជា​បោះ​បង់​ចោល​លំ‌នៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​វិញ​នោះ ព្រះ‌ជា‌ម្ចាស់​បាន​ឃុំ​គេ​ទុក​ក្នុង​ទី​ងងឹត ហើយ​គេ​នៅ​ជាប់​ចំណង​អស់‌កល្ប​ជានិច្ច រង់‌ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស។ រីឯ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ក៏​ដូច្នោះ​ដែរ ពួក​អ្នក​ក្រុង​បាន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ ដូច​ទេវតា​ទាំង​នោះ គឺ​កាត់​រក​រួម​បវេណី​ផ្ទុយ​ពី​ធម្ម‌ជាតិ។ ពួក​គេ​បាន​ទទួល​ទណ្ឌ‌កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។ ពួក​ទាំង​នេះ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ គំនិត​រវើ‌រវាយ​របស់​គេ​បាន​ធ្វើ​ឲ្យ​រូប​កាយ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​មើល‌ងាយ​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ជេរ​ប្រមាថ​ពួក​ទេវតា​ដែល​ប្រកប​ដោយ​សិរី‌រុងរឿង ។