យ៉ូស្វេ 5:13-15

យ៉ូស្វេ 5:13-15 គខប

ពេល​ដែល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ លោក​យ៉ូស្វេ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ?»។ មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ​ជា​កន្លែង​ដ៏វិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។