យ៉ូណាស 3:8-10

យ៉ូណាស 3:8-10 គខប

ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​អង្វរ​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត ក្រែង​លោ​ព្រះ‌ជាម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​លែង​ព្រះ‌ពិរោធ​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន​ចោល ព្រះអង្គ​ក៏​ប្រែ​ព្រះ‌ហឫទ័យ​មិន​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន​សម្រេច​កាល​ពី​មុន​នោះ​ទេ ព្រះអង្គ​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។