យ៉ូណាស 1:1-3

យ៉ូណាស 1:1-3 គខប

ថ្ងៃ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយ ថា៖ «ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។ លោក​យ៉ូណាស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស លោក​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូណាស 1:1-3