យ៉ូប 25
25
ប្រសាសន៍លើកទីបីរបស់លោកប៊ីលដាដ: អំណាចរបស់ព្រះជាម្ចាស់
1លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា ពោលឡើងថា៖
2«ព្រះជាម្ចាស់មានអំណាចគ្រប់គ្រង
ព្រះអង្គគួរឲ្យស្ញែងខ្លាច
ព្រះអង្គតាំងឲ្យមានសេចក្ដីសុខសាន្ត
នៅលើស្ថានដ៏ខ្ពស់បំផុត។
3គ្មាននរណាអាចរាប់ចំនួនកងពល
របស់ព្រះអង្គបានទេ
ពន្លឺរបស់ព្រះអង្គចាំងដល់មនុស្សគ្រប់ៗគ្នា។
4ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត
នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឬ?
តើអ្នកដែលកើតចេញពីស្ត្រីអះអាងថា
ខ្លួនបរិសុទ្ធដូចម្ដេចកើត?
5នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
សូម្បីតែព្រះច័ន្ទក៏បាត់រស្មី
ហើយហ្វូងតារាក៏មិនភ្លឺទៅហើយ
6ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ
ហើយកូនមនុស្សដែលមិនខុសពីជន្លេន
តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 25: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.