យ៉ូប 25

25
ប្រសាសន៍​លើក​ទី​បី​របស់​លោក​ប៊ីល‌ដាដ: អំណាច​របស់​ព្រះ‌ជាម្ចាស់
1លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអា ពោល​ឡើង​ថា៖
2«ព្រះ‌ជាម្ចាស់​មាន​អំណាច​គ្រប់‌គ្រង
ព្រះអង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច
ព្រះអង្គ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត
នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត។
3គ្មាន​នរណា​អាច​រាប់​ចំនួន​កង‌ពល
របស់​ព្រះអង្គ​បាន​ទេ
ពន្លឺ​របស់​ព្រះអង្គ​ចាំង​ដល់​មនុស្ស​គ្រប់ៗ​គ្នា។
4ដូច្នេះ តើ​មនុស្ស​អាច​តវ៉ា​ថា​ខ្លួន​សុចរិត
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បាន​ឬ?
តើ​អ្នក​ដែល​កើត​ចេញ​ពី​ស្ត្រី​អះ‌អាង​ថា
ខ្លួន​បរិសុទ្ធ​ដូច​ម្ដេច​កើត?
5នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
សូម្បី​តែ​ព្រះ‌ច័ន្ទ​ក៏​បាត់​រស្មី
ហើយ​ហ្វូង‌តារា​ក៏​មិន​ភ្លឺ​ទៅ​ហើយ
6ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ
ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន
តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 25: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល