យ៉ូហាន 19:1-6

យ៉ូហាន 19:1-6 គខប

ពេល​នោះ លោក​ពីឡាត​បង្គាប់​ឲ្យ​ទាហាន​យក​ព្រះ‌យេស៊ូ​ទៅ​វាយ​នឹង​រំពាត់។ ពួក​ទាហាន​យក​បន្លា​មក​ក្រង​ធ្វើ​ជា​មកុដ​បំពាក់​ព្រះ‌សិរសា​ព្រះអង្គ ហើយ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះអង្គ​ដែរ។ បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយ‌បង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។ លោក​ពីឡាត​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​សា​ជា​ថ្មី មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍​ខ្ញុំ​នាំ​គាត់​មក​ខាង​ក្រៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​មក ទាំង​ពាក់​ភួង​បន្លា​ជា​មកុដ និង​ពាក់​អាវ​ពណ៌​ក្រហម​ទុំ​ផង។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។ កាល​ពួក​នាយក​បូជា‌ចារ្យ* និង​កង​រក្សា​ព្រះ‌វិហារ*​ឃើញ​ព្រះអង្គ គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 19:1-6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ