យ៉ូហាន 1:43-46

យ៉ូហាន 1:43-46 គខប

លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ជួប​លោក​ភីលីព ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​ភីលីព​ជា​អ្នក​ភូមិ​បេតសៃ‌ដា​ដូច​លោក​អនទ្រេ និង​លោក​ពេត្រុស​ដែរ។ លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «ព្រះអង្គ​ដែល​លោក​ម៉ូសេ​បាន​ចារ​ទុក​ក្នុង​គម្ពីរ‌វិន័យ ហើយ​គម្ពីរ​ព្យាការី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ យើង​បាន​ជួប​ហើយ ព្រះអង្គ​មាន​នាម​ថា យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​បុត្រ​របស់​លោក​យ៉ូសែប»។ លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ​អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​ឡើយ»។