យេរេមា 45
45
លោកយេរេមាសម្រាលទុក្ខលោកបារូក
1 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា លោកបារូក ជាកូនរបស់លោកនេរីយ៉ា សរសេរព្រះបន្ទូលទាំងនេះតាមលោកយេរេមាថ្លែងប្រាប់ ទុកក្នុងក្រាំងមួយ។ ពេលនោះ លោកយេរេមាមានប្រសាសន៍មកកាន់លោកបារូកថា៖
2«បារូកអើយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលអំពីអ្នកដូចតទៅ: 3អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតព្រះអម្ចាស់ធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។ 4ព្រះអង្គឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកម្ទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។ 5រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 45: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.