ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាធ្លាប់ពោលថា “ទឹកដីនេះវិនាសអន្តរាយអស់ហើយ លែងមានមនុស្ស លែងមានសត្វ។ ក្រុងនានាក្នុងស្រុកយូដា និងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ជាកន្លែងស្ងាត់ជ្រងំ លែងមានមនុស្ស លែងមានសត្វរស់នៅទៀតហើយ”។ ប៉ុន្តែ នៅពេលខាងមុខ គេនឹងឮសូរស័ព្ទបទចម្រៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចម្រៀងរបស់អស់អ្នកដែលថ្វាយយញ្ញបូជាអរព្រះគុណ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងព្រះអម្ចាស់នៃពិភពទាំងមូល ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងដែលវិនាសបាក់បែក នឹងគ្មានមនុស្ស គ្មានសត្វ ហើយនៅតាមក្រុងឯទៀតៗ ពួកគង្វាលនឹងនាំគ្នាធ្វើក្រោល ជាជម្រកសម្រាប់ហ្វូងសត្វរបស់ខ្លួនសាជាថ្មី។ ក្នុងក្រុងនានានៅតំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប ក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម និងនៅតាមក្រុងនានាក្នុងស្រុកយូដា គង្វាលនឹងរាប់ចំនួនចៀមរបស់ខ្លួនសាជាថ្មី» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ នៅគ្រានោះ យើងនឹងធ្វើឲ្យមានស្ដេចមួយអង្គ ដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្ដេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
អាន យេរេមា 33
ស្ដាប់នូវ យេរេមា 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 33:10-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ