ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «យើងស្គាល់អ្នកតាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។ យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការី សម្រាប់ប្រជាជាតិនានា»។ ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំពោលថា“ខ្ញុំនៅក្មេងពេក”នោះឡើយ អ្នកត្រូវតែទៅជួបអស់អ្នកដែលយើង ចាត់ឲ្យទៅជួប ហើយប្រកាសសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់អ្នក។ កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន យេរេមា 1
ស្ដាប់នូវ យេរេមា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 1:4-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ