នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប្រសិនបើអ្នកខ្លាច មិនហ៊ានចុះទៅវាយខ្មាំងទេនោះ ចូរនាំពួរ៉ា ជាបាវបម្រើរបស់អ្នក ចុះទៅមើលជាមុនសិន។ អ្នកនឹងឮសេចក្ដីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ លោកក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់លោក រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។ ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេក៏មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពេលលោកគេឌានទៅដល់ លោកឮបុរសម្នាក់និយាយប្រាប់មិត្តភក្ដិអំពីសុបិនរបស់ខ្លួនដូចតទៅ៖ «គ្នាបានយល់សប្ដិឃើញនំប៉័ងមួយរមៀលចុះ រមៀលឡើង នៅក្នុងទីតាំងទ័ពរបស់យើង នំប៉័ងរមៀលទៅបុកនឹងតង់ត៍ធ្វើឲ្យតង់ត៍នោះរលំ» ។ មិត្តភក្ដិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រាអែលឡើយ។ ព្រះជាម្ចាស់បានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។ ពេលលោកគេឌាន ឮគេនិយាយគ្នាអំពីសុបិន និងអត្ថន័យនៃសុបិននោះ លោកក៏ក្រាបថ្វាយបង្គំព្រះជាម្ចាស់។ បន្ទាប់មក លោកវិលទៅទីតាំងទ័ពរបស់ជនជាតិអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរនាំគ្នាក្រោកឡើង ព្រះអម្ចាស់ប្រគល់កងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
អាន ចៅហ្វាយ 7
ស្ដាប់នូវ ចៅហ្វាយ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 7:9-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ