អេសាយ 66:12-16

អេសាយ 66:12-16 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់ ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។ ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមី ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ តែ​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។ មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង រាជ‌រថ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ព្រះអង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ ព្រមាន​ទុក​ជា​មុន។ ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។

Verse Images for អេសាយ 66:12-16

អេសាយ 66:12-16 - ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត
ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ
យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់
ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ
ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។
យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន
បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។
ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា
យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ
អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម
ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។
កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម
បាន​សុខ‌សាន្ត​ដូច្នេះ
អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ
ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ
ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។
ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមី
ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ
តែ​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹង
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។

មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក
ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង
រាជ‌រថ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។
ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ
ព្រះអង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស
ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ
ព្រមាន​ទុក​ជា​មុន។
ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់
ដោយ​ប្រើ​ភ្លើង និង​ដាវ
ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។អេសាយ 66:12-16 - ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្ត
ហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ
យើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់
ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ
ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។
យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន
បី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។
ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា
យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ
អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម
ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។
កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម
បាន​សុខ‌សាន្ត​ដូច្នេះ
អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ
ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ
ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។
ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមី
ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ
តែ​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹង
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។

មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក
ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង
រាជ‌រថ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។
ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ
ព្រះអង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស
ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ
ព្រមាន​ទុក​ជា​មុន។
ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់
ដោយ​ប្រើ​ភ្លើង និង​ដាវ
ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 66:12-16