យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។ ពេលនោះ ប្រជាជាតិនានានឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង របស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។ អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។ គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។ ព្រះអង្គដែលបានសង់អ្នក នឹងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ ឲ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយ ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
អាន អេសាយ 62
ស្ដាប់នូវ អេសាយ 62
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 62:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ