ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជាជនរបស់យើងឲ្យ ស្គាល់ការបះបោររបស់ខ្លួន ចូរប្រាប់កូនចៅលោកយ៉ាកុប ឲ្យស្គាល់អំពើបាបរបស់គេផង! រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ក្រឹត្យវិន័យព្រះរបស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។ អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។
អាន អេសាយ 58
ស្ដាប់នូវ អេសាយ 58
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 58:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ