ព្រះជាអម្ចាស់យាងមកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ! មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ!
អាន អេសាយ 50
ស្ដាប់នូវ អេសាយ 50
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 50:7-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ