ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។ យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត ព្រមទាំងធ្វើឲ្យវាអាប់អួ ដូចកាន់ទុក្ខទៀតផង។ ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។ ព្រះជាអម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។
អាន អេសាយ 50
ស្ដាប់នូវ អេសាយ 50
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 50:2-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ