អេសាយ 50:2-5

អេសាយ 50:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​យើង​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ? ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប? តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ? តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ? ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ហើយ​ទន្លេ​ហួត‌ហែង​ដែរ ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។ យើង​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្តប់​ដោយ​សំពត់​ធ្មៃ​ផង។ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង​ចចេស ឬ​បែរ​ក្រោយ​ឡើយ។

ចែក​រំលែក
អាន អេសាយ 50

អេសាយ 50:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​យើង​មក ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។ យើង​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត ព្រម​ទាំង​ធ្វើ​ឲ្យ​វា​អាប់‌អួ ដូច​កាន់​ទុក្ខ​ទៀត​ផង។ ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ ពាក្យ​សម្ដី​ជា​សិស្ស ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​រំឭក​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។ ព្រះ‌ជា‌អម្ចាស់​ណែ‌នាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំង ឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។

ចែក​រំលែក
អាន អេសាយ 50

អេសាយ 50:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កាល​អញ​បាន​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ កាល​អញ​បាន​ហៅ​នោះ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប តើ​ដៃ​អញ​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ​ឯង​មិន​បាន​ឬ តើ​អញ​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី មើល កាល​ណា​អញ​ស្តី​ឲ្យ នោះ​សមុទ្រ​ក៏​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​ក៏​ទៅ​ជា​ទី​ហួត‌ហែង ឯ​ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ស្រេក​ដែរ អញ​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្តប់​ទៅ​ដោយ​សំពត់​ធ្មៃ​ផង។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី នឹង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ

ចែក​រំលែក
អាន អេសាយ 50

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ