អេសាយ 5:8-12

អេសាយ 5:8-12 គខប

អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ឮ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។ ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តា នឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រ ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម ស្វែង​រក​ស្រា​ខ្លាំង ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល ព្រះ‌អម្ចាស់​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា ព្រះអង្គ​កំពុង​សម្រេច​ការ​អ្វី​ទេ។